ឧបនាយករដ្ឋមន្ត្រី នេត សាវឿនក្នុងប្រវត្តិសាស្ត្រ៥០០ឆ្នាំមកនេះ ទើបតែ២៦ឆ្នាំចុងក្រោយនេះទេ ដែលកម្ពុជាមានសុខសន្តិភាពពេញលេញ
ពីខេត្តកំពង់ចាម ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជ

រដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានថ្លែងប្រាប់ អតីតយុទ្ធជន និងនិវត្តជន ជាង៥០០នាក់ ដែលមកចូលរួម ក្នុងពិធីសម្ពោធអគារទីស្នាក់ការសមាគមអតីតយុទ្ធជនខេត្តកំពង់ចាមនិងទិវាអតីតយុទ្ធជន ២១មិថុនា ខួប

\លើកទី១៨ថា បងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជន ត្រូវបានសម្តេចតេជោ ហ៊ុនសែន និងសម្តេចធិបតីយកចិត្តទុកដាក់គិតគូ ពីសុខទុក្ខ ការលំបាក និងជីភាពរស់នៅ ក្រោយចូលនិវត្តន៍។ ការគិតគូ និងតែងឈឺឆ្អាលជាប់ជាប្រចាំនេះ ដោយសារអតីតយុទ្ធជន និងនិវត្តន៍ជនយើង គឺជាចំណែកភាពសុខសាន្ត និងការអភិវឌ្ឈន៍ របស់សង្គមជាតិមានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃ។

និយាយដល់កត្តាសុខសន្តិភាព ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន បញ្ជាក់ថា កម្ពុជារបស់យើង ក្នុងពេល៥០០ឆ្នាំ

កន្លងមក ទើបតែ២៧ឆ្នាំចុងក្រោយនេះទេ ដែលទទួលបានសុខសន្តិភាពពេញលេញ ក្រោយនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុនសែន ដែលបានយកជីវិតធ្វើដើមទុន ក្នុងការចរចារសន្តិភាព ឈានទៅឯកភាពជាតិ



បញ្ជប់សង្គ្រាមផ្ទៃក្នុង តាមរយ:ការដាក់ចេញនយោបាយឈ្នះៗ (ឌីហ្វីត)។ ២៧ឆ្នាំចុងក្រោយនេះកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ មានការឯកភាព ជាតិ ឯកភាពទឹកដី ឯកភាពកងកំលាំង ក្រោមដំបូលរដ្ឋធម្មនុញតែមួយ និងរាជរដ្ឋាភិបាលតែមួយ៕
អត្ថបទដោយ៖ cambodia-nation-media