លោក ឃ្លាំង ហួត ជូនសារទៅនាយករដ្ឋមន្រ្តីស្តីទីរបស់ថៃ ដែលនិយាយទាំងងងើលថា សម្តេចតេជោ ហ៊ុន សែន គ្មានតម្លៃ
លោក ឃ្លាំង ហួត បានបញ្ជាក់យ៉ាងច្បាស់ៗថា ខ្ញុំសូមឆ្លើយតបចំពោះការលើកឡើងរបស់លោក ភូមិថាំ វៈឆៈយៈឆៃ

ภูมิธรรมเวชยชัย នាយករដ្ឋមន្រ្តីស្ដីទីរបស់ថៃ ដែលបាននិយាយថា សម្ដេចតេជោ ហ៊ុន សែន គ្មានតម្លៃ។


តើលោកនាយករដ្ឋមន្រ្តីស្ដីទីនៅចាំបានទេ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ លោកបានអមនាយករដ្ឋមន្រ្តី ផែថងថាន រង់ចាំជជែកតាមទូរស័ព្ទដើម្បីសុំចរចាជាមួយសម្ដេចតេជោ រហូតដល់៤ម៉ោង (ម៉ោង២រសៀល ដល់ម៉ោងប្រមាណជិត៦ល្ងាច) នេះសបញ្ជាក់ឱ្យឃើញថា លោកច្បាស់ជាយល់ឃើញថា សម្ដេចតេជោគឺជាតួអង្គដ៏សំខាន់ដែលមានអំណាច និងមានឥទ្ធិពលអាចសម្រេចអ្វីបាននៅកម្ពុជា។

ខ្ញុំសូមឆ្លើយទៅលោកវិញថា សម្ដេចតេជោ ជានិមិត្តរូបនៃសុខសន្តិភាព សម្ដេចបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីរំដោះ និងកសាងប្រទេសជាតិឱ្យមានការរីកចម្រើន និងជាវីរបុរសដែលប្រជាជនកម្ពុជាគោរពស្រលាញ់ជាទីបំផុត។
លោក ឃ្លាំង ហួត ជូនសារទៅនាយករដ្ឋមន្រ្តីស្តីទីរបស់ថៃ ដែលនិយាយទាំងងងើល មកលើសម្តេចតេជោ ហ៊ុន សែន៕
អត្ថបទដោយ៖ cambodia-nation-media