ប្រជាពលរដ្ឋប្រមាណ៥០៣០៦នាក់ បានទាញយកនិងប្រើប្រាស់ កម្មវិធីទូរសព្ទ័ដៃ APP NO DRUG
អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តមនាយឧត្តមសេនីយ មាស វិរិទ្ធ បាន

អះអាងថា ការផ្សព្វផ្សាយអប់រំ ពីបញ្ហាគ្រឿងញៀន គឺយើងបានធ្វើតាមគ្រប់មធ្យោបាយ គ្រប់រូបភាព គ្រប់ទីកន្លែង ដោយមានអ្នកទទួល ការបណ្តុះបណ្តាល និងសារអប់រំណែនាំសរុប ប្រមាណ១៣លាន ៣៣៤ពាន់ ៣០២អង្គ/នាក់។



ដោយឡែក កម្មវិធីទូរសព្ទ័ដៃ អេប ណូដ្រាក បើគិតពីថ្ងៃដាក់ឲ្យដំណើរការ រហូតមកដល់ត្រឹមដំណាច់ខែមិថុនាឆ្នាំ២០២៥ មានប្រជាពលរដ្ឋប្រមាណ ៥០៣០៦នាក់ ពួកគាត់បានទាញយកនិងប្រើប្រាស់ កម្មវិធីទូរសព្ទ័ដៃ APP NO

DRUG បន្ថែមពីនេះ តាមរយះអេបក្នុងទូរសព្ទ័ដៃ មានប្រជាពលរដ្ឋបានផ្តល់ព័ត៌មានសរុប ៨៩៨ករណី និងបានបញ្ជូនទៅសមត្ថកិច្ចជំនាញធ្វើការដោះស្រាយពាក់ពន្ធ័បទល្មើសគ្រឿងញៀន៥២៣ករណី ក្រៅពីនោះគឺការសាកសួរនិងផ្តល់ព័ត៌មាន៕

អត្ថបទដោយ៖ cambodia-nation-media