ក្រុមឧក្រិដ្ឋជន ដឹកជញ្ជូនគ្រឿងញៀន ឆ្លងកាត់ប្រទេសកម្ពុជា ក្នុងគោលបំណង នាំចេញបន្តទៅកាន់ គោលដៅទី៣ និងមួយចំនួន បំរើឲ្យការជួញដូរប្រើប្រាស់ក្នុងស្រុក

 កម្សាន្ត
 ១៦ កក្កដា ២០២៥
 53

នេះបើតាម របាយការណ៍ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខា ធិការ នៃអាជ្ញាធរជាតិប្រយុទ្ធ

ប្រឆាំងគ្រឿងញៀន និងជាអនុប្រធានលេខា ធិការដ្ឋានអចិន្ត្រៃយ៍ នៅក្នុងកិច្ច ប្រជុំកិច្ចប្រជុំគណ:បញ្ជាការយុទ្ធនា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន

ប្រធានអាជ្ញា ធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណ:បញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅទីស្តីការគណ: រដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២៥។

បើតាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធតាមរយ:ការផ្លាស់ប្តូរព័ត៌មានជំនាញតាមរយ:កិច្ចសហប្រតិបត្តិការ និងតាមការស្រាវជ្រាវ ស៊ើបអង្កេត និងការបង្ក្រាប សមត្ថកិច្ចអាចប៉ាន់ប្រមាណថា បរិមាណគ្រឿង ញៀន ភាគច្រើន

ដែលលួចលាក់នាំចូលត្រូវបានក្រុមឧក្រិដ្ឋជន ដឹកជញ្ជូនឆ្លងកាត់ប្រទេសកម្ពុជា ក្នុងគោលបំណង នាំចេញបន្តទៅកាន់ គោលដៅទី៣(ប្រទេសទី៣) តាមផ្លូវគោក ផ្លូវអាកាស លំហរសមុទ្រ និង​បញ្ញើ​ប្រៃសនីយ៍ និងមួយចំនួនបំរើឲ្យការជួញដូរប្រើប្រាស់ក្នុងស្រុក៕

អត្ថបទដោយ៖ cambodia-nation-media