ក្នុងឆមាសទី១ឆ្នាំ២០២៥ ការចរាចរណ៏គ្រឿងញៀន ពីតំបន់ត្រីកោណមាសចូលតាមតំបន់ព្រំដែន កម្ពុជា-ឡាវ ប្រហែល ៦២%
ក្នុងឆមាសទី១ឆ្នាំ២០២៥ ការចរាចរគ្រឿងញៀន ពីតំបន់ត្រីកោណមាស ចូលតាមតំបន់ព្រំដែន កម្ពុជា-ឡាវ ប្រហែល ៦២%..
ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអនុ

ប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ បានលើកឡើងថា ស្ថានការគ្រឿងញៀននៅកម្ពុជា ក្នុងឆមាសទី១ឆ្នាំ២០២៥ ការចរាចរគ្រឿងញៀន ពីតំបន់ត្រីកោណមាស ហូរចូលតាមតំបន់ព្រំដែន កម្ពុជា-ឡាវ ប្រហែល៦២% តាមតំបន់

ព្រំដែនថៃ-កម្ពុជា ប្រហែល២០% តាមបញ្ញើរប្រៃសនីយ៍ប្រហែល១% និងតាមផ្លូវអាកាសប្រហែល១% ខណះសកម្មភាពនៃការកែច្នៃគ្រឿងញៀនសំយោគទូទាំងប្រទេសប្រមាណ៣%។

របាយការណ៍សង្ខេប របស់ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ ខាងលើនេះ បានលើកបង្ហាញ នៅចំពោះមុខគណ:កម្មការ និងលេខាធិកាដ្ឋាន នៅក្នុងកិច្ចប្រជុំគណ:បញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុស

ច្បាប់លើកទី១០ ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង

គ្រឿងញៀន និងជាប្រធានគណ:បញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅទីស្តីការគណ: រដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២៥។

អត្ថបទដោយ៖ cambodia-nation-media