ទេសរដ្ឋមន្រ្តី ព្រុំ សុខា ដឹកនាំប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារ និងដឹកនាំតម្រង់ទិសការងារគ្រប់គ្រងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ
ព្រឹកថ្ងៃអង្គារ ៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ទេសរដ្ឋមន្រ្តី ព្រុំ សុខា អនុប្រធានប្រចាំការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារ

អន្តរក្រសួងត្រួតពិនិត្យសារធាតុញៀននិងសារធាតុគីមីផ្សំ បានអញ្ជើញដឹកនាំប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារ និងដឹកនាំតម្រង់ទិសការងារគ្រប់គ្រងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ សំដៅលើកកម្ពស់

ប្រសិទ្ធភាពការបង្ការទប់ស្កាត់ការលួចបង្វែរពីការប្រើប្រាស់ក្នុងជំនួញស្របច្បាប់ យកទៅសំយោគកែច្នៃផលិតគ្រឿងញៀនខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។

អត្ថបទដោយ៖ cambodia-nation-media