បើកត្រាក់ទ័រភ្ជួរដីចំការ ប៉ះត្រូវមីនតោនបណ្តាលអោយផ្ទុះស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ
បុរសជាកសិករម្នាក់ បានស្លាប់បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យ ក្រោយផ្ទុះមីនតោនពេលកំពុងបើកត្រាក់ទ័រភ្ជួរដីចំការ០១ កន្លែងនៅស្រុក រតនៈមណ្ឌល។

ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចដី

ចំការ០១កន្លែង ស្ថិតក្នុងភូមិរស្មីសង្ហារ ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ ដំបង ដែលជនរងគ្រោះមានឈ្មោះ ផុន សុភី បានបេីកត្រាក់ទ័រភ្ជួរដីចម្ការរបស់ខ្លួនប៉ះត្រូវគ្រាប់មីនតោនដែលសេះសល់ពីសង្គ្រាមបណ្តាលអោយផ្ទុះដាច់ជេីងម្ខាង និងបានស្លាប់នៅមន្ទីរពេទ្យខេត្តបាត់ ដំបង ចំណែកត្រាក់ទ័រខូចខាតទាំងស្រុងផងដែរ។

បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានក្រុមគ្រូពេទ្យប្រគល់អោយសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទដោយ៖ cambodia-nation-media