នេះមូលហេតុ នៃហេតុការណ៍ធ្លាក់យន្តហោះនៅឥណ្ឌា
យ៉ាងហោចណាស់មនុស្ស ២៤១ បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅឥណ្ឌា ហើយមូលហេតុនោះគឺដោយសារឧបករណ៍បញ្ជូនសាំងទៅម៉ាស៊ីនត្រូវកាត់ផ្តាច់

ធ្លាក់យន្តហោះ Air India កាលពីថ្ងៃទី ១២ ខែមិថុនា ខែមុន ដែលបានសម្លាប់មនុស្ស ២៤១នាក់នៅលើយន្តហោះ ដោយមានអ្នករស់រានមានជីវិតតែម្នាក់ក្នុងយន្តហោះឥណ្ឌា Boeing 787-8 Dreamliner របស់អាកាសចរណ៍ Air India នោះត្រូវបានមន្រ្តីជំនាញរកឃើញថាគឺដោយសារឧបករណ៍បញ្ជូនសាំងទៅម៉ាស៊ីនត្រូវកាត់ផ្តាច់ដោយគេឮសម្លេងអ្នកបើកបរម្នាក់នៅក្នុងយន្តហោះសួរថា ម៉េចបានផ្តាច់កុងតាក់បញ្ជូនសាំងអញ្ចឹង ? ហើយ អ្នកបើកបរម្នាក់ទៀតបានឆ្លើយថា ខ្ញុំអត់មានផ្តាច់ទេ ហើយក្រោយហោះឡើងបន្តិចក៏ធ្លាក់ដាំក្បាលចុះមកក្រោមបានសម្លាប់មនុស្សនៅលើយន្តហោះ ២៤១ នាក់ (រស់រានម្នាក់) និងសម្លាប់មនុស្សនៅក្រោមដី៤៩នាក់ទៀតដែលនាំឲ្យអ្នកស្លាប់ទាំងនៅលើយន្តហោះ និងនៅក្រោមកើនដល់ ២៩០នាក់។

សូមបញ្ជាក់ថាយន្តហោះ Boeing 787 Dreamliner ដែលធ្វើដំណើរពីឥណ្ឌាទៅកាន់ទីក្រុងឡុងចក្រភពអង់គ្លេស ហើយយន្តហោះ បានធ្លាក់ក្រោយហោះហើរឡើងបានបន្តិចនៅត្រង់តំបន់មានផ្ទះប្រជាជនរស់នៅ មិនឆ្ងាយប៉ុន្មានពីអាកាសយានដ្ឋានហោះហើរឥណ្ឌា ក្រៅពីអ្នកដំណើរតាមយន្តហោះក៏មានមនុស្សនៅក្រោមដីស្លាប់បាត់បង់ជីវិតដូចគ្នាដោយក្នុងចំណោមអ្នកដំណើរសុប ២៤២នាក់មានតែមនុស្សម្នាក់ដែលអង្គុយកៅអីលេខ 11A បានរួចរស់ជីវិត៕
អត្ថបទដោយ៖ cambodia-nation-media