គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅទូទាំងប្រទេស អបអរសាទរការចុះ បូជនីយដ្ឋានចងចាំនៃកម្ពុជា

 កម្សាន្ត
 ១៣ កក្កដា ២០២៥
 83

ពីទីតាំងឧក្រិដ្ឋកកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក..

គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅទូទាំងប្រទេស បានអបអរសាទរការចុះ «បូជនីយដ្មានចងចាំនៃកម្ពុជា៖ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ ទុកជាមរតកប្រវត្តិសាស្ត្រ នៃការចងចាំសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខទៀត។

ឯកឧត្តមបណ្ឌិត យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ថ្លែងថា បូជនីយដ្ឋានចងចាំនៃ

កម្ពុជា គឺជាទីតាំងប្រវត្តិសាស្ត្រមួយសម្រាប់ការយល់ដឹង អំពីអតីតភាពដ៏ឈឺចាប់របស់កម្ពុជា ហើយទីតាំងនេះ មានតួនាទីជាសក្សីរស់នៃអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលបានកើតឡើងក្រោមរបបខ្មែរក្រហម។ ទីតាំងទាំងនេះ មិនត្រឹមតែជាកន្លែងដែលគេនឹកឃើញពីអតីតកាលទេ ប៉ុន្តែពេលនេះទីតាំងនេះបានក្លាយជាទីកន្លែងបង្ហាញនូវការផ្លាស់ប្តូរ និងការចងចាំដោយមានអត្ថន័យសង្គម យុត្តិធម៌ និងសន្តិភាព។

គួរបញ្ជាក់ថា ការចុះបូជនីយដ្មានចងចាំនៃកម្ពុជា៖ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាពនេះជាបេតិកភណ្ឌវប្បធម៌ទី៥ របស់កម្ពុជា ដែលត្រូវបានបញ្ចូលក្នុងបញ្ជីយូណេស្កូបន្ទាប់ពីតំបន់ រមណីយដ្ឋានអង្គរ(១៩៩២) តំបន់ប្រាសាទព្រះវិហារ(២០០៨) តំបន់ប្រាសាទសំបូរព្រៃគុក(២០១៧) និង តំបន់ប្រាសាទកោះកេរ(២០២៣)៕

អត្ថបទដោយ៖ cambodia-nation-media