បញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក បានប្រារព្ធពិធីអបអរសាទរការបញ្ចូល បូជនីយដ្ឋានចងចាំនៃកម្ពុជាពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា

 កម្សាន្ត
 ១៣ កក្កដា ២០២៥
 71

នៅទីបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក ស្ថិតនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ ប៉ាង មេ

បញ្ជាការ បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក បានធ្វើពិធីអបអរសាទរទិវាការបញ្ចូល បូជនីយដ្ឋានចងចាំនៃកម្ពុជា÷ ពីទីតាំងឧក្រិដ្ឋកម្មមកជាណ្ឌលផ្សះផ្សា និងសន្តិភាព ទៅក្នុងបញ្ជីបីតិកភណ្ឌពិភពលោក នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ កន្លងមកថ្មីៗនេះ របស់អង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម សុខ ប៉ាង បានបញ្ជាក់ថានេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចបវរធិបតីជាប្រមុខ និងជាពិសេសក៏ជាគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា ដែលមានចក្ខុវិស័យវែងឆ្ងាយ ដើម្បីឲ្យជនរួមជាតិខ្មែរ

យើងទាំងអស់ចងចាំនៅរបបដ៏ខ្មៅងងឹតយុងឃ្នងប្រល័យពូជសាសន៍ជាតិឯង និងដើម្បីឲ្យចងចាំនៅគុណតម្លៃនៃសន្តិភាព ដែលកើតចេញអំពីនយោបាយឈ្នះឈ្នះធ្វើឲ្យមានការផ្សះផ្សាឯកភាពជាតិបានទាំងស្រុង នាំមកនូវសុខសន្តិភាពពេញលេញសម្រាប់សុខសាន្តត្រាន និងការអភិវឌ្ឍន៍ជាតិរីកចម្រើនលើគ្រប់វិស័យដល់កូនចៅយើងក្រោយៗតគ្រប់ជំនាន់។

អត្ថបទដោយ៖ cambodia-nation-media