លោកឧកញ៉ា អ៊ឹង វណ្ណ ម៉ៅ ប្រធានសភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ នាំយកអំណោយមាន អង្ករ ទឹកសុទ្ធ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់កងកម្លាំងជួរមុខ
ដើម្បីចូលរួមចំណែកជួយដល់កងទ័ពជួរមុខ ដែលកំពុងតែឈរជើងការពារតាមបន្ទាត់ព្រំដែន ខណៈ ស្ថានភាពតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ មិនទាន់មានភាពធូរស្រាល សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោកឧកញ៉ា អ៉ឹង វណ្ណ ម៉ៅ ប្រធានសភាពាណិជ្ជកម្ម ខេត្ត ព្រមទាំងក្រុមការងារបាននាំយកអំណោយមាន អង្ករ

ទឹកសុទ្ធ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់កងកម្លាំងទាំង៣រួមមាន ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត កងកម្លាំងយោធភូមិភាគទី៥ ទីបញ្ជាការទិសទី១ បន្ទាយមានជ័យ ។

លោកឧកញ៉ា អ៉ឹង វណ្ណម៉ៅ ក៏បានសំណេះសំណាល សួរសុខទុក្ខកងទ័ព និងបានថ្លែងអំណរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានលះបង់កម្លាំងកាយ ចិត្ត ពេលវេលា ឃ្លាតឆ្ងាយពីក្រុមគ្រួសារ ប្រពន្ធកូន ដើម្បីការពារជាតិមាតុភូមិ ពីការឈ្លានពានពីសត្រូវដែលចង់បានទឹកដីកម្ពុជា ខណៈដែលជម្លោះព្រំដែនរវាងកម្ពុជា-ថៃនៅតែបន្តអូសបន្លាយ។

ប្រធានសភា ពាណិជ្ជកម្មខេត្ត ក៏បានធ្វេីការជូនពរដល់កងកម្លាំងទាំងអស់ ដែលកំពុងបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន ជាពិសេសកងកម្លាំងដែលឈរជើងតាមព្រំដែនក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ សូមមានសុខភាពល្អ ឈ្នះអស់មារសត្រូវទាំងឡាយដែលចង់បានទឹកដីកម្ពុជានៃយើង។
អត្ថបទដោយ៖ cambodia-nation-media