យោធភូមិភាគទី៤ បានធ្វេីពិធីទូងស្គរ​ វាយជួង គោះត្រដោក ដើម្បីអបអរសាទ ការចុះបញ្ជី«បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា

 កម្សាន្ត
 ១៣ កក្កដា ២០២៥
 32

និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ឯកឧត្តម ឧត្តមសេនីយ៍ឯក​ ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ព្រមទាំង

មេបញ្ជាការរង​ នាយទាហាន​ នាយទាហានរង​ ពលទាហាន និងគ្រប់បណ្តាកងឯកភាពទាំងអស់ នៃបញ្ជាការដ្ឋានយោធភូមិភាគទី៤ បានធ្វេីពិធីទូងស្គរ​ វាយជួង និងគោះត្រដោក ​នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ ដេីម្បីអបអសាទរក្នុងឱកាសនៃការចុះបញ្ជី«បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។

យេីងខ្ញុំទាំងអស់គ្នា​ជាថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានយោធភូមិភាគទី៤ សូមសម្តែងការអបអសាទរយ៉ាងក្រៃលែងជាទីបំផុតក្នុងឱកាស គណៈកម្មាធិការបេតិកភណ្ឌ

ពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីសប្រទេសបារាំង បានសម្រេចបញ្ចូល «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២៥ ៕

អត្ថបទដោយ៖ cambodia-nation-media