ឯកឧត្តម សោម ស៊ុន នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឧបត្ថម្ភជូនសមាជិកបក្ស និងប្រជាពលរដ្ឋ
ដែលមានជីវភាពលំបាកខ្វះខាត..
ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និង

ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានដឹកនាំក្រុមការងារ រួមជាមួយថ្នាក់ដឹកនាំគណបក្សឃុំ សាខាបក្សភូមិ ទៅសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយក

អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភជូនសមាជិកគណបក្ស និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត ចំនួន៣០គ្រួសារ នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

ឯកឧត្តម សោម ស៊ុន ក៏បានជម្រាបជូនអំពីសភាពការណ៍ទូទៅនៅតាមព្រំដែនកម្ពុជា ថៃ និងការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណា ចក្រកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងការសម្រេចដាក់ពាក្យប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ (អាយស៊ីជេ ) នៅតំបន់ទាំងបួន ដែលមានជម្លោះរ៉ាំរ៉ៃ គឺតំបន់ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ដើម្បីអនុវត្តតាមច្បាប់អន្តរជាតិ ។ ដោយឡែកតំបន់ផ្សេងទៀត ត្រូវដោះស្រាយដោយសន្តិវិធីស្របតាមអនុសារណៈយោគយល់គ្នារវាងភាគីទាំងពីរនៅឆ្នាំ ២០០០ ។

ឯកឧត្តម សោម ស៊ុន ក៏បានសំណូមពរដល់សមាជិក សមាជិកាគណបក្ស ប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទាំងអស់ នៅក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់ សូមថែរក្សាសុខភាព ខិតខំប្រកបមុខរបររកទទួលទានស្របតាមច្បាប់ ពិសេសក្នុងរដូវវស្សានេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះកូនចៅតូចៗ ដែលងាយរងគ្រោះថ្នាក់ដោយប្រការផ្សេងៗដោយទឹកជំនន់តាមដងស្ទឹងសែនកំពុងជោរជន់ និងត្រូវចូលរួមអនុវត្តនូវគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិ បាល ដើម្បីភាពសុខសាន្តរបស់យើងទាំងអស់គ្នានៅ ក្នុងមូលដ្ឋាន ។
អត្ថបទដោយ៖ cambodia-nation-media