រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖ ពលករខ្មែរប្រមាណ ៥ម៉ឺននាក់បានត្រឡប់មកកម្ពុជាវិញ
ខណៈដែលពលករជាង ១ម៉ឺន៣ពាន់នាក់ទទួលបានឱកាសការងារធ្វើ
ពលករខ្មែរប្រមាណ ៥ម៉ឺននាក់បានត្រឡប់មកកម្ពុជា ខណៈដែលពលករជាង ១ម៉ឺន៣ពាន់នាក់ទទួលបានឱកាសការងារធ្វើតាមបណ្តាលរោងចក្រសហគ្រាសទូទាំងរាជធានីខេត្តក្នុងប្រទេសកម្ពុជា។ នេះ បើយោងតាមកិច្ចសម្ភាសន៍ពិសេសរវាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយទូរទស្សន៍ជាតិកម្ពុជា។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា បងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃវិញ មានចំនួនជាង៥ម៉ឺននាក់។ ក្នុងនោះ មានអ្នកចុះឈ្មោះស្វែងរកការងារធ្វើមាន

ប្រមាណ២ម៉ឺននាក់។ ហើយបងប្អូនដែលបានការងារធ្វើសរុបមាន ១៣ ៥២៧នាក់ គិតត្រឹមថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥។
«នេះជាមោទនភាព ដែលបងប្អូនត្រឡប់មកភ្លាមមានការងារធ្វើ»។ នេះ ជាប្រសាសន៍របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តថា កម្ពុជាមានការងារចម្រុះសម្រាប់បងប្អូនពលករជាង២៥ម៉ឺននាក់។ ក្នុងនោះ មានផ្នែកឧស្សាហកម្មប្រមាណ២២ម៉ឺនជាងកន្លែង ផ្នែកកសិកម្មប្រមាណ២ម៉ឺន

ជាងកន្លែង និងផ្នែកសេវាកម្មមានប្រមាណ៥ពាន់ជាងកន្លែង។ យើងមានកន្លែងការងារនៅតាមបណ្តាលខេត្តនានា ដែលនៅជិតទីតាំងរបស់បងប្អូន និងងាយស្រួលឱ្យបងប្អូនធ្វើការ។
អត្ថបទដោយ៖ cambodia-nation-media