ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ទី១ នឹងបើកឲ្យធ្វើដំណើរនៅថ្ងៃស្អែក និងទី២ នឹងបើកនៅថ្ងៃទី១៥ ខែសីហា

 កម្សាន្ត
 ១២ កក្កដា ២០២៥
 40

ស្ពានអាកាសភ្លោះទ្វេទិសសម្តេចធិបតី ហ៊ុន ម៉ាណែត តម្លៃជាង១៦ លានដុល្លារ នឹងបើកឱ្យប្រើប្រាស់ជាបណ្តោះ

អាសន្ន ជាបន្តបន្ទាប់ចាប់ពីស្អែកនេះតទៅហើយ ដើម្បីជួយសម្រួលដល់លំហូចរាចរ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទាំងក្នុងពេលបច្ចុប្បន្ន និងក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ សំដៅដោះស្រាយការកកស្ទះចរាចរ នេះបើយោងតាមសេចក្តីជូន ដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ។

ចំណែកស្ពានអាកាសទី២ មានទិសដៅចរាចរពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះមកមហាវិថី សម្តេចតេជោ ហ៊ុន សែន ចូលមករាជធានីភ្នំពេញ នឹងបើកចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ តទៅ៕

អត្ថបទដោយ៖ cambodia-nation-media