វគ្គហ្វឹកហ្វឺនជំនាញវត្ថុរារាំងរបស់កងពលធំអន្តរាគមន៍លេខ៣ បានបិទបញ្ចប់

 កម្សាន្ត
 ១១ កក្កដា ២០២៥
 102

នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រធាន គណៈបញ្ជាការឯកភាព សមរភូមិទិសទី១ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញវត្ថុរារាំង នៅកងពលធំអន្តរាគមន៍លេខ៣ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែងការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់ ការខិតខំប្រឹងប្រែង យកអស់ពីកំលាំងកាយ ចិត្ត របស់ក្រុមការងារ ជំនាញនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន

កម្ពុជា (ស៊ីម៉ាក់) ក៏ដូចជាគណៈគ្រប់គ្រងវគ្គ ព្រមទាំងសិក្ខាម ជំនាញពាន់ព័ន្ធទាំងអស់ ដែលបានចូលរួម បំពេញភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម និងយកចិត្តទុក ប្រកបដោយការទទួលខុសត្រូវខ្ពស់ ចាប់តាំងពីថ្ងៃបើករហូតដល់ថ្ងៃបញ្ចប់វគ្គ ដែលធ្វើអោយការងារហ្វឹកហាត់ ទទួលបានជោគជ័យ និងមានលទ្ធផលល្អប្រសើ គួរជាទីគាប់ចិត្ត។

ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល កម្ពុជា ទទួលបន្ទុកជា អគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ដែលតែងតែ យកចិត្ត

ទុកដាក់ ជួយសម្រួលនិងដោះស្រាយ រាល់តម្រូវការចាំបាច់ផ្សេងៗ របស់ គណៈបញ្ជាការឯកភាពសមរភូមិមុខ ក៏ដូចជា កងពលធំអន្តរាគមន៍លេខ៣ នាពេលកន្លងមក និងពេលនេះ ។

អត្ថបទដោយ៖ cambodia-nation-media