មន្ទីរសាធារណៈការ ខេត្តកំពង់ឆ្នាំង ដាក់កម្លាំងអនុវត្ត កាត់សំអាតស្មៅ រុក្ខជាតិសួនបែងចែកទ្រូងផ្លូវជាប្រចាំ
ប្រធានមន្ទីរសាធារណៈការខេត្តកំពង់ ឆ្នាំង បានអោយដឹងថា ក្រុមការងារនៃប្រធានមន្ទីរសាធារណៈការ នឹងដាក់កម្លាំងអនុវត្ត កាត់សំអាតស្មៅ រុក្ខជាតិសួនបែងចែកទ្រូងផ្លូវ ជាប្រចាំ លើកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីចំណុចព្រំប្រទល់រង្វង់មូលព្រះគោ ស្រុកសាមគ្គីមានជ័យ រហូតដល់ព្រំប្រទល់នៃខេត្តពោធិសាត់។


ការចុះអនុវត្ត ការងារនេះ ដើម្បីចូលរួមថែទាំនូវសមិទ្ធផល លម្អសោភ័ណភាពតាមដងផ្លូវ ដែលរាជរដ្ឋាភិបាលផ្ដល់ជូន ប្រជាពលរដ្ឋ ជាពិសេសកាត់សំអាតមេឃរុក្ខជាតិសួនអោយស្រឡះល្អ កុំអោយមានការលូតលាស់ ហៀរចូលចំណីផ្លូវ សម្រួលផ្តល់ភាពងាយស្រួលក្នុងការបើកបរ និងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕

អត្ថបទដោយ៖ cambodia-nation-media