សិក្ខាសាលា « ការត្រៀមខ្លនសម្រាប់ឱកាសការងារអាជីវកម្មថ្មី»

 កម្សាន្ត
 ១១ កក្កដា ២០២៥
 48

ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំនិង ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជ

រដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា « ការត្រៀមខ្លនសម្រាប់ឱកាសការងារអាជីវកម្មថ្មី»។

សិក្ខាសាលានេះក៏មានការចូលរួមពី ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ ម្ចាស់អាជីវកម្មក្នុងខេត្តកំពង់ធំ និងសិស្សនិស្សិត ប្រមាណ ២៥០នាក់។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ
បានថ្លែងថា សហគ្រិនវ័យក្មេង គឺជាកម្លាំងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចឱ្យមានភាពរីកចម្រើន ធនធានថ្មី និងច្នៃប្រឌិតសម្រាប់ពេលអនាគត។ ជាពិសេសទទួលបានយុទ្ធសាស្ត្រ ក្នុងការធ្វើអាជីវកម្មស្របតាមបរិការណ៍ នៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល ដែលជំរុញឱ្យការប្រកប មុខរបរ ឬអាជីវកម្មលើគ្រប់វិស័យរបស់រដ្ឋបាលខេត្ត

កំពង់ធំ ឱ្យកាន់តែមានវឌ្ឍនភាពសម្បូរបែបគួរជាទីពេញចិត្តរបស់បងប្អូនប្រជាពលរដ្ឋបន្ថែមទៀត។ រដ្ឋបាលខេត្ត បានខិតខំប្រែក្លាយទឹកដីខេត្តកំពង់ធំនេះ ឱ្យក្លាយជាទីមនោរម្យ សម្រាប់គោលដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមជឿនលឿន ជូនបងប្អូនប្រជាពលរដ្ឋ សំដៅឆ្ពោះទៅសម្រេចឱ្យបាននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលដឹកនាំដោយ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដោយ៖ cambodia-nation-media