វេទិកាបណ្តាញអេកូទេសចរណ៍បឹងទន្លេសាបលើកទី២ឆ្នាំ២០២៥

 កម្សាន្ត
 ១១ កក្កដា ២០២៥
 56

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញចែកឡាប៊ែលជ័យលាភីស្តង់ដាដល់សហ គមន៍ទេសចរណ៍អាស៊ាន និងចែក


វិញ្ញាបនបត្រដល់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ចំនួន ១៨ ព្រមទាំងចែកលិខិតថ្លែងអំណរគុណដល់អង្គការដៃគូរសហការរៀបចំវេទិកានេះ ចំនួន ៩ នៅខេត្តសៀមរាប។

ពិធីខាងលើ ធ្វើឡើង ក្នុងឱកាសពិធីបើក « ក្រោមប្រធានបទ «ទេសចរណ៍ និងអេកូទេសចរណ៍ ជាប្រភពចំណូលដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប្រជាសហគមន៍ និងការគ្រប់គ្រងធនធានធម្មជាតិនៅបឹងទន្លេសាប» នៅសណ្ឋាគារសុខាអង្គរ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបន្តចុះពិនិត្យស្តង់ពិព័រណ៍ និងសំណេះសំណាលជាមួយបងប្អូនអាជីវករ និងតំណាងប្រជាសហគមន៍ ដែលបានអញ្ជើញមកចូលរួមក្នុងវេទិកានេះផងដែរ៕

អត្ថបទដោយ៖ cambodia-nation-media