ប្រជាការពារភូមិជាកម្លាំងស្នូលក្នុងមូលដ្ឋាន ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ និងនៅជិតពលរដ្ឋជាងគេបំផុត

 កម្សាន្ត
 2 ថ្ងៃមុន
 68

លោក វណៈ សោភានិត អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបល្ល័ង្ក បានថ្លែងថា ប្រជាការពារភូមិជាកម្លាំង

ស្នូលក្នុងមូលដ្ឋាន ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ និងនៅជិតពលរដ្ឋជាងគេ។ លោកបានលើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងចែកជូនឯកសណ្ឋានដល់ប្រជាការពារ និងផ្ដល់ជូននៅចំណងដៃគូស្វាមីបានរៀបអាពាហ៍ពិពាហ៍ថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព បេសកជនពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ ទាំង៧ឃុំ របស់ស្រុកប្រាសាទបល្ល័ង្ក ដែលមានប្រជាការពារសរុបចំនួន៨០៩នាក់។

លោក វណ្ណៈ សោភានិត បានលើកឡើងបន្តថាកម្លាំងប្រជា​ការពារ គឺជាកម្លាំងស្នូលដ៏សំខាន់សម្រាប់អាជ្ញាធរក្នុងមូលដ្ឋាន ក្នុងការដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួម សហការគ្រប់សកម្មភាព រប​ស់អាជ្ញាធរមិនថាកិច្ចការងារសន្តិសុខ មនុស្សធម៌ ឬការងាររដ្ឋបាលផ្សេងៗ ដូចជាការជួយសម្រួល ចរាចរណ៍កកស្ទះ រៀបចំសណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានជាដើម គឺតែងតែមានវត្តមានរបស់ពួកគាត់ នៅជាមួយសកម្មភាពទាំងនេះជានិច្ច។

លោកអភិបាលស្រុក ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបងប្អូនជាប្រជាការពារទាំងអស់ ដែលបានលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ចូលរួមស​ហការជាមួយអាជ្ញាធរដែនដី ធ្វើឱ្យ

ភូមិឃុំរបស់យើងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ជាភូមិឃុំប្រកបដោយសុវត្ថិភាព ពិសេសគឺ ចូលរួមការពារសមិទ្ធផលនានា ដែលជាសម្បត្តិរួមរបស់យើងឲ្យបានគង់វង់យូរអង្វែង ដើម្បីជាប្រយោជន៍របស់យើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយ៕

អត្ថបទដោយ៖ cambodia-nation-media