សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បន្តចុះផ្សព្វផ្សាយស្ដីអំពី រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ

 កម្សាន្ត
 ១០ កក្កដា ២០២៥
 101

និងមានភាពធននិងអាកាសធាតុ និងចុះដាក់ថ្នាំអាបេតជូនប្រជាពលរដ្ឋ នៅស្រុកតាំងគោក

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បន្តចុះផ្សព្វផ្សាយស្ដីអំពី(រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា

ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធននិងអាកាសធាតុ) ក្រោមការសម្របសម្រួលរបស់លោកស្រី ឡេង សុឃីម  នាយិការងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ រួមទាំងលោក លោកស្រី  មន្ត្រីក្រុមប្រតិបត្តិ មន្ត្រី

ប្រចាំការអនុសាខា និងប្រធានមណ្ឌលសុខភាពជូនដល់លោកគ្រូអ្នកគ្រូ ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា សិស្សានុសិស្សសរុបចំនួន១.៤៩១នាក់ ស្រីចំនួន៨៦២នាក់ លោកគ្រូអ្នកគ្រូសរុប៦៥នាក់ ស្រី៣៣នាក់ ស្ថិតនៅក្នុងវិទ្យាល័យវិទ្យាល័យតាំងគោក ស្រុកតាំងគោកខេត្តកំពង់ធំ។

លោកស្រី ឡេង សុឃីម បានពាំនាំនៅប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុកពីចម្ងាយអំពីសំណាក់ ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ជូនដល់ប្អូនៗដែលមានវត្តមានទីនេះទាំងអស់។បើយាម លោកស្រី គោលបំណងក្នុងការផ្សព្វផ្សាយនេះគឺដើម្បីឱ្យប្អូនៗដែលជាយុវជនកាកបាទក្រហមនិង

សិស្សានុសិស្សទាំងអស់យល់ដឹងអំពីជំងឺឆ្លង និងជំងឺមិនឆ្លងដែលប្រទេសកម្ពុជាយើងបច្ចុប្បន្នកំពុងមានការព្រួយបារម្ភជាខ្លាំង និងតម្រូវឲ្យប្អូនៗទាំងអស់ចូលរួមទប់ស្កាត់និងការពារផ្ដោតទៅលើជំងឺឆ្លងដូចជាជំងឺ covid ១៩ ,ជំងឺអេដស៍ ជំងឺរបេង ដែលកំពុងបន្តកើតជារៀងរាល់ថ្ងៃ៕

អត្ថបទដោយ៖ cambodia-nation-media