ខួបអនុស្សាវរីយ៍លើកទី៣០ នៃក្រុមហ៊ុន សូស៊ីយេតេ កុងសេស្យូនែរ ដឺ ឡាអេរ៉ូព័រ (អាកាសយានដ្ឋានកម្ពុជា)
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួង ទេសចរណ៍ បានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៣០

នៃក្រុមហ៊ុន សូស៊ីយេតេ កុងសេស្យូនែរ ដឺ ឡាអេរ៉ូព័រ (អាកាសយានដ្ឋានកម្ពុជា)ដែលបាន ប្រារព្ធឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី

តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក Nicolas Notebaert

អគ្គនាយកក្រុមហ៊ុន VINCI និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SCA, ឯកឧត្តម លោកជំទាវ សមាជិករាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, តំណាងក្រុមហ៊ុនជាតិ និងអន្តរជាតិ ព្រមទាំងភ្ញៀវជាតិនិងអន្តរជាតិជាច្រើនរូប នាសណ្ឋា គារ សូហ្វីតែល ភ្នំពេញ ភូគីត្រា៕
អត្ថបទដោយ៖ cambodia-nation-media