ដំណើរទស្សនកិច្ចពិនិត្យស្ថានភាពនៃការបង្រៀន និងរៀននៅសាលាបឋមសិក្សាត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

 កម្សាន្ត
 4 ថ្ងៃមុន
 73

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានដឹកនាំ

ប្រតិភូក្រសួងអប់រំយុវជននិងកីឡា ទស្សនកិច្ចពិនិត្យស្ថានភាពនៃការបង្រៀន និងរៀននៅសាលាបឋមសិក្សាត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី អភិបាលរងខេត្ត អាជ្ញាធរដែនដី នាយក នាយិកា លោកគ្រូ អ្នកគ្រូ អាណាព្យា បាល និងក្មួយៗសិស្សានុសិស្ស។

សាលាបឋមសិក្សា ត្រពាំងប្រីយ៍ ជាសាលាកម្រងបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ក្រោយសមាហរណកម្ម នយោបាយ ឈ្នះឈ្នះ ក្នុងតំបន់អន្លង់វែងដែលបានផ្តល់សេវាអប់រំរៀនសូត្រដល់កុមារនៅក្នុងផែនទីសិក្សា ដែលមានប្រជាជន

ចំនួន៤៧៦គ្រួសារ ស្មើនិង១,៨២១នាក់ ស្រី៩២១នាក់ កុមារអាយុពី ០ឆ្នាំ ទៅ២ឆ្នាំ មានចំនួន៨២នាក់ ស្រី៣២នាក់ អាយុ ៣ដល់៤ ឆ្នាំ ៧២នាក់ ស្រី៣៨នាក់ អាយុពី៥ឆ្នាំ ទៅ ១៤ឆ្នាំ ៣៦៨នាក់ ស្រី១៩២នាក់ កុមារអាយុ ៦ ឆ្នាំចូលរៀនបាន ១០០%៕

អត្ថបទដោយ៖ cambodia-nation-media