មហាវិទ្យាល័យតូរ្យតន្ត្រីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានរៀបចំការប្រឡងបញ្ចប់បរិញ្ញាបត្រតូរ្យតន្ត្រីជំនាន់ទី២៤ ឆ្នាំសិក្សា២០២៤-២០២៥

 កម្សាន្ត
 ០៩ កក្កដា ២០២៥
 61

ព្រឹកថ្ងៃពុធទី៩ ខែកក្កដា ឆ្នាំ ២០២៥ មហាវិទ្យាល័យតូរ្យតន្ត្រីនៃសាកល​វិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានរៀបចំការ

ប្រឡងបញ្ចប់បរិញ្ញាបត្រតូរ្យតន្ត្រី ជំនាន់ទី២៤ ក្រោមអធិបតីភាព ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ​ ។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមអមឯកឧត្តមគណ:អធិបតី រួមមាន ឯកឧត្តម ពេជ ពិនន់ អនុរដ្ឋលេខាធិការ ឯកឧត្តម សាកលវិធិការ លោកប្រធាន នាយក​ដ្ឋានបុគ្គលិក លោកនាយកស្តីទីសាលាមធ្យមវិចិត្រសិល្ប: និងថ្នាក់ដឹកនាំ សាស្ត្រាចារ្យ មន្ត្រីរាជការនិងនិស្សតិ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ចំនួន១០០នាក់៕

អត្ថបទដោយ៖ cambodia-nation-media