សិក្ខាកាមបំពេញបន្ថែម និងនិស្សិតជំនាន់ទី១៣ នៃបណ្ឌិត្យសភានគរបាលកម្ពុជា របស់ក្រសួងមហាផ្ទៃ ទទួលបានចំណេះ ដឹង ស្តីពីគ្រឿងញៀន និងវិធីបង្ការបង្ក្រាប បទល្មើសគ្រឿងញៀន

 កម្សាន្ត
 ០៩ កក្កដា ២០២៥
 57

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង

គ្រឿងញៀន នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ ២០២៥ នេះបានអញ្ចើញធ្វើបឋកថា ចែករំលែកចំណេះដឹង និងបទពិសោធន៏ដល់ សិក្ខាកាមវគ្គបំប៉ន ជំនាញបង្ការ និងបង្ក្រាបបទល្មើសគ្រឿងញៀន និងនិស្សិត ជំនាន់ទី១៣ សរុបជាង២៥០នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា របស់ក្រសួងមហាផ្ទៃ ស្ថិតនៅក្នុងស្រុកកៀនស្វាយ ខេត្ត កណ្តាល។

សូមជំរាបថា បណ្ឌិត្យសភានគរបាលកម្ពុជា បានដំណើរការវគ្គបំប៉នជំនាញបង្ការនិងបង្ក្រាបបទល្មើសគ្រឿងញៀន មានសិក្ខាកាមចំនួន៤៩នាក់ នារីចំនួន២នាក់ សិក្សារយៈពេល៣ខែ ដោយចាប់ផ្តើមពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នឹងត្រូវបញ្ចប់នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ។

ដោយផ្អែកតាមកាលវិភាគសិក្សាតម្រូវអញ្ជើញ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខា ធិការដ្ឋាន អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន មកធ្វើបាឋកថាលើប្រធាន បទ “គោលនយោបាយ ស្តីពីការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីផ្តល់នូវចំណេះដឹងថ្មីៗ និងបទពិសោធល្អៗដល់សិក្ខាកាម មុនចាកចេញទៅបំពេញ ការងារនៅតាមអង្គភាពនៃស្នងកាដ្ឋាននគរបាលរាជធានី-ខេត្ត ទាំង២៥។

បើតាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បទល្មើសគ្រឿងញៀន មន្ត្រីអនុវត្ត ត្រូវការតាមដានស្រាវជ្រាវ និងសើបអង្កេត រកមុខសញ្ញាល្មើស និងធាតុផ្សំ នៃបទល្មលស បន្ទប់មកត្រូវអនុវត្តវិធានជំនាញ មុនឈានទៅ

អនុវត្តនិតិវិធី។ ច្បាប់គ្រឿងញៀនមានលក្ខណះពិសេស និងចរិតដោយឡែកពីគេ បានន័យថា ការអនុវត្ត អោយតែមានតម្រុយច្បាស់លាស់ រួចរាយការទៅព្រះរាជអាជ្ញា គឺមន្ត្រីអាចអនុវត្តបាន។អ្នកប្រើប្រាស់គ្រឿងញៀន គឺជាជនរងគ្រោះ តែក្នុងករណីមិនរាងចាល គឺត្រូវចាត់ចូល ជាបទល្មើសព្រហ្មទណ្ឌ ដែលមានទោស ប៉ុន្តែមិនយកដាក់ពន្ធនាគារនោះទេ គឺមានការបន្ធូបន្ថយ តាមរយះ យកទៅដាក់មន្ទីរកែប្រែនិងបន្សាបគ្រឿងញៀន៕

អត្ថបទដោយ៖ cambodia-nation-media