អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា÷ អ្វីដែលកម្ពុជាត្រូវបារម្ភគឺកង្វះកម្លាំងពលកម្មសម្រាប់រោងចក្រសហគ្រាសដែលកំពុងដំណើរការ
លោកបន្តថា អត្រាពន្ធរបស់អាម៉េរិកនេះគឺជារឿងសកល ដែលមិនមែនជារឿងដាច់ដោយឡែករបស់កម្ពុជានោះឡើយ ពោលគឺ ឡាវជាប់អត្រាពន្ធ ៤0% មីយ៉ាន់ម៉ា ៤0% ថៃ ៣៦% បង់ក្លាដែស ៣៥% ឥណ្ឌូនេស៊ី ៣២% និងកម្ពុជា
៣៦%។ សម្រាប់កម្ពុជា ក្រោយពីការចរចាពន្ធ កម្ពុជាទទួលបានការកាត់បន្ថយពន្ធច្រើនជាងប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ីពី ៤៩%មកត្រឹម ៣៦%។
លោកកត់សម្គាល់ឃើញថា ពន្ធរបស់អាម៉េរិកនៅក្នុងអាណត្តិលោក ដូណាល់ ត្រាំ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៧ ដែលមានរយៈពេលតែ ២ឆ្នាំទៀតប៉ុណ្ណោះ ព្រោះអាមេរិកនឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីដែលនឹងធ្វើឱ្យរោង
ចក្រសហគ្រាសនៅតែបន្តរកស៊ីក្នុងប្រទេសកម្ពុជា។ ចំណែកឯរោងចក្រធំៗវិញ គឺមានទីផ្សារទូទាំងពិភពលោក ដូចនេះពួកគេអាចបង្វែរទីផ្សារទៅកាន់ប្រទេសអឺរ៉ុប កាណាដា អូស្រ្តាលី ជប៉ុន អង់គ្លេស និងចិនជាដើម។ ប៉ុន្តែ រោងចក្រតូចៗដែលទទួលការបញ្ជាទិញបន្តច្រើនតង់គ្មានទីផ្សារច្បាស់លាស់នឹងបាត់បង់ការប្រកួតប្រជែង។
លោកថា៖ “រោងចក្រខ្នាតអន្តរជាតិដូចជា H&M, GAP, PUMA និង NIKE ជាដើម នឹងមិនរើរោងចក្រពីប្រទេសកម្ពុជានោះទេ ព្រោះរោងចក្រធំៗទាំងនេះ មានទីផ្សារច្រើនក្រៅពីអាម៉េរិកដូចជា ទីផ្សារអឺរ៉ុប អង់គ្លេស ជប៉ុន ចិន កាណាដា និងអូស្ត្រាលីជាដើម”។
អត្ថបទដោយ៖ cambodia-nation-media