មេឃុំថ្មី ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងសាមគ្គីភាពផ្ទៃក្នុងខ្ពស់

 កម្សាន្ត
 1 ថ្ងៃមុន
 31

ដើម្បីបង្ហាញពីក្តីគោរពស្រលាញ់ និងសាមគ្គីភាពរួមគ្នាជាធ្លុងមួយក្នុងនាមខ្មែរតែមួយ

ក្នុងស្មារតីសាមគ្គីរួមគ្នា ជាធ្លុងមួយរវាងសមរភូមិមុខ និងសមរភូមិក្រោយ, លោក ជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំក្រុមការងារ និងសិល្បករសិល្បការិនី ប្រមាណ១៥០នាក់ ចុះសួរ

សុខទុក្ខ និងសំណេះសំណាលជាមួយវីរកងទ័ព ដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហាននៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ស្ថិតនៅក្នុងខេត្តព្រះវិហារ។

ដំណើរមកកាន់ខេត្តព្រះវិហារនេះ បានធ្វើឡើងបន្ទាប់ពីលោកជំទាវអ្នកឧកញ៉ា ក៏ទើបតែដឹកនាំបិទបញ្ចប់ការកៀរគរមូលនិធិ ស៊ីធីអិន ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ក្នុងដំណាក់កាលទី១ កាលពីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដោយទទួលបានថវិកាសរុបប្រមាណជាង ៥០ម៉ឺនដុល្លារសហរដ្ឋ អាមេរិក ហើយថវិកា និងគ្រឿង ឧបភោគ បរិភោគទាំងនោះ នឹងត្រូវប្រគល់ជូនរាជរដ្ឋាភិបាល ចាត់ចែងតាមភាពជាក់ស្តែងក្នុងការងារ និងបច្ចេកទេសកងទ័ពកម្ពុជា។

វត្តមាននៅតំបន់ជួរមុខនាពេលនេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានប្រតិភូសមាគមសិល្បករខ្មែរ បានបញ្ជាក់ថា នៅថ្ងៃនេះ ជាបេសកកម្មមួយដាច់ដោយឡែកផ្សេងទៀត ដែលថ្នាក់ដឹកនាំនៃសមាគមសិល្បករខ្មែរ បានមូលមតិគ្នារៀបចំនូវរបស់របរប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផ្សេងទៀត

ធ្វើដំណើរដោយផ្ទាល់មកទីនេះ ក្នុងន័យចង់បញ្ជាក់ពីក្តីគោរពស្រលាញ់ សាមគ្គីភាពរួមគ្នាជាធ្លុងមួយក្នុងនាមខ្មែរតែមួយ ហើយការលះបង់ ការតស៊ូរបស់ថ្នាក់ដឹកនាំ និងវីរកងទ័ពទាំងអស់ ពិតមានទំហំធំធេងមិនអាចគណនាបាន ទោះក្នុងកាលៈទេសៈណា បេះដូងដែលមានឈាមជ័រខ្មែរតែមួយ ពួកយើងនឹងបន្តកៀកស្មារួមគ្នាជានិច្ច៕

អត្ថបទដោយ៖ cambodia-nation-media