នាវាទេសចរណ៍ឈ្មោះ REGATTA សញ្ជាតិ MARSHALL  ISLANDចូលចតនៅ កសស ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា

 កម្សាន្ត
 ១២ មិថុនា ២០២៥
 33

នាវាទេសចរណ៍ ឈ្មោះ REGATTA សញ្ជាតិ MARSHALL  ISLAND ដែលមានប្រវែងបណ្តោយ ១៨០,៤៥ ម៉ែត្រ ប្រវែងទទឹង ២៥,៤៦ ម៉ែត្រ ជម្រៅ ៦,២ ម៉ែត្រ បានចូលចតនៅ កសស ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា

ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។

នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៣៩៨ នាក់ (ស្រី ៨៤ នាក់) មាន ៣៩ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៦២៦ នាក់ (ស្រី ៣២៨ នាក់) មាន ២៧ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺ

សហរដ្ឋអាមេរិក (៣៨០ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ១៧:០០ នាទី នៅថ្ងៃដដែល៕

អត្ថបទដោយ៖ cambodia-nation-media