កូនកំដររបស់ ទេព បូព្រឹក្ស និង ជី ដេវីត សុទ្ធតែបវរកញ្ញា និង បុរសឯក

 កម្សាន្ត
 ០៧ មិថុនា ២០២៥
 26

នៅព្រឹកថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២៥ នេះ កម្មវិធីមង្គលការរបស់គូស្វាមីភរិយាខាងលើ បាន និង កំពុងប្រព្រឹត្តដោយអធឹកអធមមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសគ្រប់ជាន់ថ្នាក់។ ម្យ៉ាងវិញទៀត បើនិយាយ

ពីរូបឆោមលោមពណ៌នាថ្ងៃមង្គលការនេះដែរ មហាជនមិនត្រឹមតែចាប់អារម្មណ៍នឹងសម្រស់របស់អ្នកនាង ទេព បូព្រឹក្ស និង លោក ជី ដេវីដ នោះឡើយ ពោលគឺសូម្បីតែអ្នកកំដរ ក៏គួរឱ្យចាប់អារម្មណ៍ដែរ។


គួរជម្រាបថា កាលពីពិធីបុកល័ក្ខ គឺមានអ្នកកំដរចំនួន ៤ គូ រីឯនៅថ្ងៃមង្គលការព្រឹកនេះវិញ មានអ្នកកំដរតែ ៣ គូ ប៉ុណ្ណោះ ដែលរួមមានទាំងបវរកញ្ញាជាម្ចាស់មកុដ ព្រមទាំងបុរសឯង Freshy Boy ពិធីករ ពិធីការិនី និង តារា

ចម្រៀង ដោយអ្នកកំលោះម្នាក់ៗសុទ្ធតែមានរូបរាងស្រស់សង្ហា និង ស្រស់សោភាគួរឱ្យគយគន់៕

អត្ថបទដោយ៖ cambodia-nation-media