ខណៈស្ថានការបស់ថៃ កាន់តែឡើងកំដៅតែខ្លួនគេ ឯកម្ពុជាប្រមុខរាជរដ្ឋា ភិបាល បានអំពាវនាវឲ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ ទុកលទ្ធភាពឲ្យរាជរដ្ឋាភិបាលធ្វើការ
ពីខេត្តភាគឥសាន្ត ប្រទេសកម្ពុជា សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បន្តអំពាវនាវឱ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ជុំវិញបញ្ហាព្រំដែនកម្ពុជា និងថៃ ដោយធ្វើយ៉ាងណា បញ្ចៀសជម្លោះជាតិសាសន៍ ហើយត្រូវជឿជាក់លើរដ្ឋាភិបាល ដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែននៅតំបន់ជម្លោះដោយ សន្តិវិធី គ្រប់យន្តការដែលមានស្រាប់។
នៅចំពោះមុខប្រជាពលរដ្ឋខេត្តរតនគិរី នាព្រឹកថ្ងៃទី០៧ ខែមិថុនានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងរំលឹកពីការធានារបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះកិច្ចការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិយ៉ាងម៉ឺងម៉ាត់ ដោយធ្វើយ៉ាងណារួមគ្នាអភិវឌ្ឍន៍តំបន់ព្រំដែនជាមួយប្រទេសជិតខាង តាមរយៈការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ សំដៅកសាងព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ៕
អត្ថបទដោយ៖ cambodia-nation-media