ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងទេសចរណ៍កម្ពុជា ចូលរួមកម្មវិធីកាត់ខ្សែបូរបើកសម្ពោធជាផ្លូវការពិព័រណ៍អន្តរជាតិសេអ៊ូលលើកទី៤០
នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ត្រូវបានគោរពអញ្ជើញជាគណៈអធិបតីចូលរួមក្នុងកម្មវិធីកាត់ខ្សែបូរបើកសម្ពោធជាផ្លូវការពិពរណ៍អន្តរជាតិសេអ៊ូលលើកទី៤០ និងសន្និសីទឧស្សហកម្មទេសចរណ៍ពិភពលោកលើកទី៤ នៅរដ្ឋធានីសេអ៊ូល។
ពិធីនេះ មានការចូលរួមពីប្រទេសជាង៤០ មកពីគ្រប់ទ្វីប និងមានស្តង់ពិព័រណ៌ចំនួន៥០០ និងមានអ្នកលក់ចំនួន៧៥០ក្រុមហ៊ុន និងអ្នកទិញចំនួន៨០០ក្រុមហ៊ុន ហើយក្រសួងទេសចរណ៍ ក៏បានចូលរួមដោយរៀបចំពន្លា ផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ដល់ពិភពលោក ជាពិសេស ប្រជាជនកូរ៉េ ដើម្បីមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើនឡើង៕
អត្ថបទដោយ៖ cambodia-nation-media