លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីទទួលជួប ឯកឧត្តម Ricardo Estanislao Morote Canales ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប៉េរូប្រចាំកម្ពុជា

 កម្សាន្ត
 ០៦ មិថុនា ២០២៥
 21

នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបឯកឧត្តម Ricardo Estanislao Morote Canales ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប៉េរូប្រចាំកម្ពុជា ដែលមាន និវេសនដ្ឋាននៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យវប្បធម៌។

នៅក្នុងកិច្ចជំនួបនេះ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកក្នុងគោលបំណងពង្រឹង និងលើកស្ទួយកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរ កម្ពុជា-ប៉េរូ តាមរយៈការរៀបចំឱ្យមានអនុស្សរណៈយោគយល់គ្នាលើវិស័យវប្បធម៌ និងការរៀបចំខួបលើកទី៥០នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា-ប៉េរូ នាពេលខាងមុខ៕

អត្ថបទដោយ៖ cambodia-nation-media