ភាគីថៃ បន្តសុំឲ្យកម្ពុជា ដកទ័ពចេញពីទីតាំងជម្លោះ(មុំបី) តែប្រមុខការពារជាតិ កម្ពុជា ឯកឧត្តម ទៀ សីហា ថាកម្ពុជាមិនដកកងទ័ពចេញពីទឹកដីខ្លួនឯងនោះទេ

 កម្សាន្ត
 ០៦ មិថុនា ២០២៥
 25

ប្រភព ពីក្រសួងការពារជាតិ កាលពីរសៀលថ្ងៃទី ថ្ងៃទី៥ ខែមិថុនា ប្រមុខការពារជាតិកម្ពុជា ទៀ សីហា បានធ្វើដំណើរ ទៅជួបពិភាក្សា អំពីភាពតានតឹង តាមព្រំដែនជាមួយរដ្ឋមន្ត្រីការពារជាតិថៃ Phumtham Wechayachai ស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ជាប់ខេត្តបន្ទាយមានជ័យ។

នៅក្នុងជំនួបនោះ ភាគីថៃនៅតែបន្តស្នើឱ្យកម្ពុជា ដកទ័ពចេញពីទីតាំងជម្លោះ(មុំបី) ប៉ុន្តែឮកឧត្តម ទៀ សីហា ប្រមុខការពារជាតិកម្ពុជា បានឆ្លើយបដិសេធភ្លាមៗ ចំពោះសំណើរនេះ និងឆ្លើយតបទៅវិញថា កម្ពុជាមិនអាចដកទ័ពចេញពីទឹកដីខ្លួនឯងបានឡើយ៕

អត្ថបទដោយ៖ cambodia-nation-media