កម្ពុជា រៀបចំទិវាបរិស្ថានជាតិ និង បរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ៖ ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution)

 កម្សាន្ត
 ០៥ មិថុនា ២០២៥
 30
ព្រះរាជាណាចក្រកម្ពុជា បានរៀបចំ ទិវា បរិស្ថានជាតិ និង បរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ៖ ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution)...នៅបរិវេន ពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមព្រះរា ជាធិបតីភាពដ៏ខ្ពង់ខ្ពស់ករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះក៏មាន ព្រះវត្តមាន សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ វត្តមាន សម្តេចប្រធានព្រឹទ្ធសភា រដ្ឋសភា និងប្រមុខរាជរដ្ឋាភិបាល អង្គទូត មន្ត្រីរាជការ និងមហាជនយ៉ាងច្រើនកុះករផងដែរ។ នៅក្នុងទិវានេះ មានរៀបចំពិព័រណ៍ដាក់ តាំងបង្ហាញពីសមិទ្ធផល និងផលិតផលនានារបស់ក្រសួង ស្ថាប័ន ក្រុមហ៊ុន និងអង្គការដៃគូអភិវឌ្ឍវិស័យ បរិស្ថាន ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥។ សូមជំរាបថា រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយសហគមន៍ពិភពលោក ក្នុងការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ "កម្ចាត់ការបំពុលដោយប្លាស្ទិក" ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទូទាំងពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹង បញ្ហាប្រឈមបរិស្ថានដ៏ធ្ងន់ធ្ងរបំផុតមួយនៃយុគសម័យទំនើប។ ប្រធានបទនៅឆ្នាំ២០២៥នេះ បង្ហាញពីការយកចិត្តទុកដាក់លើការបំពុលប្លាស្ទិក ដែលជាវិបត្តិពិភពលោកដែលកំពុងកើនឡើង ខណៈការផលិតប្លាស្ទិកបានកើនឡើងក្នុងទសវត្សរ៍ថ្មីៗនេះ ដោយ សារតម្លៃទាប ភាពធន់ និងភាពបត់បែនរបស់វា។ កាកសំណល់ប្លាស្ទិកជាង៤០០លានតោន ត្រូវបានបង្កើតនៅទូទាំងពិភព លោកជារៀងរាល់ឆ្នាំ ជាមួយនឹងការប៉ាន់ស្មានពី ៧៥ ទៅ១៩៩លានតោនចូលទៅក្នុងមហាសមុទ្រ។  លំហូរចូលនេះ បានរំខានយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់ជីវិតសមុទ្រ និងសត្វស្លាបសមុទ្រ៕  

អត្ថបទដោយ៖ cambodia-nation-media