ប្រតិភូនាយកដ្ឋានតម្រួតស៊ើបអង្កេតបទល្មើសគ្រឿងញៀន នៃសារធារណៈរដ្ឋសង្គមនិយមវៀតណាម ចុះទស្សនកិច្ចនៅមជ្ឈមណ្ឌលជាតិព្យាបាល

 កម្សាន្ត
 ០៥ មិថុនា ២០២៥
 24
និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ កែវផុស.. ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេ ខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឧត្តមសេនីយ៍ឯក​ ជ័យ បុប្ផា អគ្គលេខាធិការរង បានសម្របសម្រួលដល់ប្រតិភូមកពីនាយកដ្ឋានតម្រួតស៊ើបអង្កេតបទល្មើសគ្រឿងញៀន នៃសារធារណៈរដ្ឋសង្គមនិយមវៀតណាម ចុះទស្សនកិច្ចនៅមជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ កែវផុស។ បន្ទាប់ពី ឯកឧត្តម សន សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានស្តារសម្បទាបានមានមតិស្វាគមន៍និងរបាយការណ៍សង្ខេប ពីសារបាន នៃការកកើត មជ្ឈមណ្ឌល់ ជូនដល់គណៈប្រតិភូរួចមក គណៈប្រតិភូវៀតណាមបានថ្លែងអំណរគុណដល់អគ្គលេខាធិការដ្ឋាននៃ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀន ដែលបានជួយសម្របសម្រួលទស្សនកិច្ចនេះ និងថ្លែងអំណរគុណដល់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមជ្ឈមណ្ឌលជាតិ ដែលបានប្រើប្រាស់ជំនួយដែលជារបស់រដ្ឋាភិបាលវៀតណាមផ្ដល់ឱ្យប្រកបដោយគុណភាព ហើយបានលើកសរសើរដល់ប្រសិទ្ធភាពនៃការងារព្យាបាល នៅប្រទេសកម្ពុជា និងស្នើសុំមជ្ឈមណ្ឌលជាតិពង្រឹងការបណ្ដុះ បណ្ដាលវីជ្ជាជីវៈដល់អ្នកញៀនគ្រឿងញៀនឱ្យបានល្អដើម្បីឱ្យពួកគាត់មានមុខរបរមួយពិតប្រាកដមុនពេលត្រលប់ទៅសហគមន៍វិញ។ លោក ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាម ដែលបានជួយសាងសង់អគារចំនួន១២ខ្នង ដល់មជ្ឈមមណ្ឌលជាតិ និងបានសំណូមពរដល់លោកប្រធានគណៈប្រតិភូនូវកិច្ចការមួយចំនួនដូចខាងក្រោម៖ ១.បន្តជួយពង្រឹងសមត្ថភាពដល់មន្ត្រីបម្រើការងារក្នុងវិស័យព្យាបាល និងស្ដារនីតិសម្បទាក្នុងប្រទេសកម្ពុជា ២.ជួយសម្របសម្រួល និងជំរុញសំណើសុំសម្ភារៈបរិក្ខារសម្រាប់មជ្ឈមណ្ឌលជាតិដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានស្នើសុំកន្លងមក ៣.បន្តកិច្ចសហប្រតិបត្តិការលើការងារព្យាបាល និងស្ដារនីតិសម្បទា ពិសេសចែករំលែកបទពិសោធន៍អំពីការគ្រប់គ្រង ការបង្ការលាប់ទៅប្រើប្រាស់គ្រឿងញៀនឡើងវិញ៕

អត្ថបទដោយ៖ cambodia-nation-media