កម្សាន្ត
 ១៩ មេសា ២០២៥
 60
កម្ពុជា-ចិន ទំនាក់ទំនងការទូតជាផ្លូវការរវាងប្រទេសទំាងពីរ​បង្កើតឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ ជាទិដ្ឋភាពប្រវត្តិសាស្ត្រ ទំនាក់ទំនងប្រទេសទាំងពីរ កើតមានតាំងពី​សតវត្សរ៍​ទី១៣ មកម្ល៉េះ។ លោក ជីវ តាក្វាន់ (Zhou Daguan) បានមកស្នាក់នៅក្រុងអង្គរក្នុង​ឆ្នាំ​១២៩៦-១២៩៧ និងបានសរសេរពណ៌នាពីរាជធានី ជីវភាព ទំនៀមទម្លាប់អ្នកស្រុក និងស្ថាប័ននានានៅចុងសម័យអង្គរ។ ក្នុងនាមជាប្រទេសជិតខាង និងដៃគូជិតស្និទ្ធជាប្រពៃណី កម្ពុជានិងចិន​បានលើកកម្ពស់និងថែរក្សាចំណងមិត្តភាព «ដែកថែប» មិនអាចបំបែកបាន ដោយបានឆ្លងកាត់ការសាកល្បងពេលវេលា និងការលំបាកជាច្រើនជាប្រវត្តិសាស្ត្រ។

អត្ថបទដោយ៖ cambodia-nation-media