ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បង្ហាញសាច់ដុំកងកម្លាំងប្រមាណជិត ២,០០០នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។

 កម្សាន្ត
 ១៧ មេសា ២០២៥
 53
ដោយអនុវត្តតាមគោលការណ៍របស់ថ្នាក់ដឹកនាំ នៃព្រះរាជណាចក្រកម្ពុជា លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានដាក់ចេញនូវផែនការសរុប កម្លាំងសរុប មធ្យោបាយសរុប សំដៅបង្ការទប់ស្កាត់បង្ក្រាបបទល្មើសទាន់ពេលវេលា ធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងរក្សាសណ្តាប់ធ្នាប់សន្តិសុខជូនសង្គមជាតិ។
ដើម្បីបង្ករបរិយាកាស ប្រកបដោយភាពសុខដុមរមនាដល់ប្រជាពលរដ្ឋទីប្រជុំជន រម្មណីយដ្ឋាន ទីកម្សាន្តសប្បាយនានា អង្គភាពបានបញ្ចុះកងកម្លាំងបង្ការ ល្បាត ត្រៀមកិច្ចអន្តរាគមន៍ ជូនដល់បងប្អូនប្រជាពលរដ្ឋតាមតម្រាយផ្លូវជាតិ ពង្រាយកងកម្លាំង ជួយសម្រួលចរាចរណ៍ បញ្ជៀសការកកស្ទះ របស់អ្នកធ្វើដំណើរ ដោយឥរិយាបថ សុភាពរៀបសារ ទន់ភ្លន់ រួសរាយ រាក់ទាក់  ក្នុងការប្រាស្រ័យទាក់ទងជាមួយមហាជន ផ្ដល់ភាពកក់ក្ដៅ ដល់ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ ដែលអញ្ជើញចូលរួមលេងកម្សាន្តសប្បាយ។
សូមបញ្ជាក់ផងដែរថា÷ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងព្រឹត្តិការណ៍ សង្ក្រាន្តកំពង់ធំ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ គ.ស២០២៥ មានរយៈពេល ០៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ២០២៥ ក្នុងនោះស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ប្រើប្រាស់កម្លាំងនគរបាលចំនួន ១,២៦៩នាក់,ឡានសារ៉ែនចំនួន ១៥ គ្រឿង,.រថយន្តពន្លត់អគ្គិភ័យចំនួន ១៣ គ្រឿង,.រថយន្តសង្គ្រោះចំនួន ១០ គ្រឿងម៉ូតូប្រដេញចំនួន ១៨ គ្រឿង,.ម៉ូតូបេីកល្បាតចល័តចំនួន ២៥០ គ្រឿង, .វិទ្យុទាក់ទង ចំនួន ១,២២៥ គ្រឿង ការពារសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ ជូនសង្គមជាតិ និងប្រជាពលរដ្ឋ តាមទីប្រជុំជន វត្តអារាម និងទីកម្សាន្តសប្បាយនានា ៕

អត្ថបទដោយ៖ cambodia-nation-media