លោកឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រកាសបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ពានលេខ ២៨ នៃគម្រោងផ្លូវជាតិលេខ ១០

 កម្សាន្ត
 ១១ មេសា ២០២៥
 76
ថ្ងៃទី ៨​ ខែមេសា ឆ្នាំ២០២៥ លោកឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញប្រកាសបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ពានលេខ ២៨ នៃគម្រោងផ្លូវជាតិលេខ ១០ស្ពានលេខ ២៨ – ជាស្ពានខ្ពស់ជាងគេនៅកម្ពុជា៖ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ស្ពាននេះជាស្ពានខ្ពស់ជាងគេនៅកម្ពុជា មានកម្ពស់ ៩០ ម៉ែត្រ ប្រវែង ៥៣៧ ម៉ែត្រ ទទឹង ១០ ម៉ែត្រ ស្ថិតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់។ លោកឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអញ្ជើញប្រកាសបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នៃស្ពានលេខ ២៨ នៃគម្រោងផ្លូវជាតិលេខ ១០ បើកឱ្យប្រើប្រាស់ក្នុងរយៈពេល ៧ ថ្ងៃចាប់ពីថ្ងៃទី(១១-១៧ មេសា ឆ្នាំ២០២៥) សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ប្រើប្រាស់បានសម្រាប់រថយន្តគ្រួសារ និងម៉ូតូ ចាប់ពីម៉ោង(៦ព្រឹក ដល់ ៦ល្ងាច) មិនអនុញ្ញាតឱ្យឈប់យានយន្តនៅលើស្ពានឡើយ។ ការសាងសង់នេះកើតឡើងដោយសារសុខសន្តិភាពដែលលោកបានថ្លែងថាជាសមិទ្ធផលនៃការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន។ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូបសូមចូលគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នារដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ក្នុងថ្ងៃពិបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

អត្ថបទដោយ៖ cambodia-nation-media