ខេត្តកំពង់ចាមរៀបចំពិធីអបអរសាទរខួបលើកទី ១៦៣ ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ ឧសភា
នាព្រឹកថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៦ នេះ ខេត្តកំពង់ចាម បានរៀបចំពិធីអបអរសាទរខួបលើកទី ១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (៨ ឧសភា ២០២៦) ព្រមទាំងខួបលើកទី ៧១ នៃការបង្កើតកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «បន្តរួមកំលាំងគ្នា ដើម្បីមនុស្សធម៌» ក្នុងគោលបំណងលើកកម្ពស់ស្មារតីមនុស្សធម៌ និងការជួយសង្គ្រោះប្រជាពលរដ្ឋដោយមិនមានការរើសអើង។
ក្នុងឱកាសដ៏វិសេសវិសាលនេះ មានការអញ្ជើញចូលរួមជាអធិបតីភាព និងជាកិត្តិយស ៖
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តីប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម។
ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។
ក្រៅពីថ្នាក់ដឹកនាំខេត្ត ក៏មានការចូលរួមពីសំណាក់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា ឧកញ៉ា សប្បុរសជន និងយុវជនកាកបាទក្រហមយ៉ាងច្រើនកុះករ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងកិច្ចការមនុស្សធម៌។
i




សូមបញ្ជាក់ផងដែរថា៖ ទិវា ៨ ឧសភា គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់ ដើម្បីកៀរគរមូលនិធិពីសប្បុរសជននានា យកទៅប្រើប្រាស់ក្នុងសកម្មភាពជួយដល់ជនរងគ្រោះ ជនងាយរងគ្រោះ និងការងារសង្គមផ្សេងៗទៀតនៅទូទាំងខេត្តកំពង់ចាម ក៏ដូចជាទូទាំងប្រទេសផងដែរ៕ អត្ថបទដោយ៖ cambodia-nation-media