កិច្ចប្រជុំត្រួតពិនិត្យលើ សេចក្តីព្រាងរបាយការណ៍ ស្តីពីលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខែមេសា
១. ត្រៀមលក្ខណៈក្នុងការរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នាខាងមុន។
២. ត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំផែនការសកម្មភាពរបស់នាយកដ្ឋាន និងមន្ទីរពិសោធន៍គ្រឿងញៀន និងពិភាក្សាការងារផ្សេងៗ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង តំណាងខុទ្ទការល័យឯកឧត្តមសន្តិបណ្ឌិត ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកប្រធាននាយកដ្ឋាន/មន្ទីរពិសោធន៍ និងមន្ត្រីជំនាញ ចំណុះអគ្គលេខាធិការដ្ឋាន នៃអ.ជ.ប.គ.ញ.៕ អត្ថបទដោយ៖ cambodia-nation-media