ពិធីបើកជាផ្លូវការ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងសេប៊ូ

 អន្តរជាតិ
 7 ថ្ងៃមុន
 49
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមជាមួយប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល នៃបណ្តាប្រទេសអាស៊ាន បានអញ្ជើញចូលរួម ពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ ក្រោមមូលបទ "ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា" និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ កិច្ចប្រជុំខាងលើនេះ បានធ្វើឡើង នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២៦នេះ៕

អត្ថបទដោយ៖ cambodia-nation-media