ស្ត្រីទី១ នៃកម្ពុជា ទទួលថវិកាពីសប្បុរសជន ក្នុងទិវាពិភពលោក កាកបាទក្រហមកម្ពុជា និងអឌ្ឍចន្ទក្រហម ៨ ឧសភា

 សង្គម
 ០៦ ឧសភា ២០២៦
 44
លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោក កាកបាទក្រហមកម្ពុជា និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោយមូលបទ៖ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន លោកជំទាវស្ត្រីទីមួយ មានខ្លឹមសារថា ថ្ងៃនេះយើងបានបន្តបញ្ជាក់នូវទឹកចិត្តមនុស្សធម៌ ទំនុកចិត្ត និងសាមគ្គីភាពរបស់ខ្មែរយើង ដែលតែងឈរជាមួយគ្នានៅពេលបងប្អូនប្រជាពលរដ្ឋណាម្នាក់ជួបទុក្ខលំបាក ។ សប្បុរសជនទាំងអស់គឺជាទំនុកចិត្ត ហើយនេះក៏ជាក្ដីមេត្តាដែលចេញពីបេះដូងសប្បុរសធម៌។ ថវិកាដែលសប្បុរសជនបានបរិច្ចាគនេះនឹងប្រែក្លាយទៅជា អង្ករ ម្ហូបអាហារ ទឹកស្អាត ថ្នាំពេទ្យ និងសម្ភារៈចាំបាច់បន្ទាន់ផ្សេងៗ ។ នាងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសប្បុរសជនទាំងអស់ ដែលបានចែករំលែកនូវក្ដីស្រឡាញ់ ផ្ដល់ក្ដីសង្ឃឹម និងការរួមចំណែកថែរក្សាស្មារតីមនុស្សធម៌ក្នុងសង្គមជាតិរបស់យើង៕

អត្ថបទដោយ៖ cambodia-nation-media