អាជ្ញាធរថៃ ជម្លៀសទេសចរ ៩៧ នាក់ចេញភ្លាមៗ ខណៈលិចស្រឡាងក្នុងខេត្តត្រាត ប្រទេសថៃ

 សង្គម
 ២១ វិច្ឆិកា ២០២៥
 38
នេះបើយោង តាមការចេញផ្សាយ របស់សារព័ត៌មាន Pattaya Mail មានអ្នក ទេសចរ ៩៧ នាក់ត្រូវបានជួយសង្គ្រោះបន្ទាប់ ករណីលិចស្រឡាង នៅជិតកោះKood ខេត្តត្រាត ប្រទេសថៃ។ Pattaya Mail បានផ្សាយថា សាឡាងមួយគ្រឿង ដែលដឹកអ្នកទេសចរ ៩៧ នាក់បានចាប់ផ្តើមលិចនៅជិតកោះKood ក្នុងខេត្តត្រាត បន្ទាប់ពីមានរន្ធមួយលេចឡើងភ្លាមៗនៅក្នុងតួសាឡាង ខណះសាឡាងនេះកំពុងធ្វើដំណើរ ពីកោះ Koodទៅកាន់ដីគោកត្រាត តែវាចាប់ផ្ដើមលិចនៅម៉ោងប្រហែល ១២:៣០ រសៀល បង្ខំឱ្យប្រធានស្រឡាំង ហៅទូរស័ព្ទសង្គ្រោះបន្ទាន់។ បេសកកម្មជួយសង្គ្រោះដ៏ធំមួយបានចាប់ផ្ដើមធ្វើយ៉ាងឆាប់រហ័ស ដើម្បីជួយជនរងគ្រោះទាន់ពេល អ្នកទេសចរទាំង ៩៧ នាក់ត្រូវបាន ក្រមអ្នកជួយសង្គ្រោះ ដោយសុវត្ថិភាព ហើយគ្មាននរណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ ខណះក្រុមជួយសង្គ្រោះក៏បានធ្វើការបូមទឹកចេញពីស្រឡាង ដែលផ្នែកខ្លះបានលិចក្រោមទឹក។ ចំពោះមូលហេតុនៃការបែកតួស្រឡាងនាំឲ្យមានការជន់លិចនេះ កំពុងស្ថិតក្រោមការស៊ើបអង្គេត៕

អត្ថបទដោយ៖ cambodia-nation-media