ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង របស់ព្រះរាជាណាចក្រកម្ពុជា នឹងត្រូវបើកទ្វាពហុកីឡដ្ឋានមរតកតេជោ ស្វាគមន៍ភ្ញៀវមកពីប្រទេសឥណ្ឌូណេស៊ី Madura United FC នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ក្លឹបអាស៊ី ២០២៤/២០២៥ (AFC Challenge League 2024/2025) ជើងទី១។
+ស្ថិតិការប្រកួត
ព្រះខ័នរាជស្វាយរៀង៖៥ប្រកួតចុងក្រោយរបស់គេ ឈ្នះ៤ និងចាញ់១ ពោលឈ្នះ អង្គរថាយហ្គឺរ ៥-២, ចាញ់វិសាខា ២-១, ឈ្នះណាហ្គាវើលដ៍ ៤-០, ឈ្នះគីរីរវង់សុខសែនជ័យ ៣-២ និងចុងក្រោយឈ្នះ ភ្នំពេញក្រោន ២-០។
Madura United FC៖៥ប្រកួតចុងក្រោយរបស់គេ ឈ្នះ៣ ស្មើ១ និងចាញ់១ ពោលឈ្នះ Dewa United ៣-១, ស្មើ Persib ០-០, ចាញ់PSM ៣-១ ឈ្នះ PSIS ២-១ និងឈ្នះ Persija Jakarta ១-០។ ប្រវត្តិជួបគ្នាមួយលើក ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ចាញ់Madura United FC ក្នុងលទ្ធផល ២-១ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅពហុកីដ្ឋានជាតិអូឡាំពិក ក្នុងការប្រកួតពានរង្វាន់បាល់ទាត់ AFC Challenge League។