រាត្រីWorld Cup៖ យប់នេះ! អេស្ប៉ាញ ប៉ះ កាប់វែរ 

 កីឡា
 2 ថ្ងៃមុន
 38

ដោយ៖ហៀក ឆក(William)
 
ការប្រកួតកីឡាបាល់ទាត់កម្រិតពិភពលោក FIFA World Cup 2026 សម្រាប់យប់នេះក្នុងពូល​H ក្រុមជម្រើសជាតិ គោជល់អេស្ប៉ាញ ត្រូវតទល់ជាមួយក្រុមជម្រើសជាតិ កាប់វែរ នៅកីឡដ្ឋាន អាត្លង់តា សហរដ្ឋអាម៉េរិក។
 
ក្រុមទាំងពីរពីមុនមកពុំដែលជួបគ្នាឡើយ។ អេស្ប៉ាញ ៣ប្រកួតចុងក្រោយរបស់គេ ស្មើអេហ្ស៊ីប ០-០ ស្មើអ៊ីរ៉ាក់ ១-១ និងឈ្នះប៉េរ៉ូ ៣-១។ កាប់វែរ ៣ប្រកួតចុងក្រោយរបស់គេ ស្មើ ហ្វាំងឡង់ ១-១ ឈ្នះស៊ែប៊ី ៣-០ និងឈ្នះ ប៊ឺម៊ូដា ៣-០។ តើការប្រកួតបើកឆាកពូល H យប់នេះ ក្រុមណានឹងយកបាន៣ពិន្ទុ មុនគេ ឬត្រូវចែកគ្នាម្នាក់១ពិន្ទុ?
 
លុះព្រឹកឡើងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រុមខ្លាំង ប៊ែលហ្ស៊ិក ត្រូវប្រជែង ៣ពិន្ទុពីក្រុម អេហ្ស៊ីប ដោយឡែក សាអូឌី អារ៉ាប៊ី ត្រូវតតាំង ជាមួយអ៊ុយរ៉ូហ្គាយ និងអ៊ីរ៉ង់ ប៉ះ នូវែលសាឡង់៕

អត្ថបទដោយ៖ cambodia-nation-media