នគរបាលចាប់ខ្លួនជនសង្ស័យសរុបចំនួន០៣នាក់ ស្រ្តី០១នាក់ ស្ថិតនៅចំណុចភូមិក្រាំងអង្ក្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីទទួលបានព័ត៌មាន កម្លាំងយើងបានចុះទៅដល់ទីតាំង និងធ្វើការស្រាវជ្រាវមុខសញ្ញាដែលប្រជាពលរដ្ឋរាយការណ៍ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លទ្ធផល ក្រោយពីបានធ្វើការស្រាវជ្រាវមុខសញ្ញាខាងលើ មកដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចផ្នែកជំនាញខណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ បានកំណត់មុខសញ្ញា និងបានធ្វើការបង្ក្រាបករណី “ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន” នៅចំណុចភូមិក្រាំងអង្ក្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ស្រី០១នាក់ រួមមាន៖
១.ឈ្មោះ ថុល ស្រីណុច ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន
២.ឈ្មោះ ថោង ច័ន្ទវិច្ឆិកា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន)
៣.ឈ្មោះ ថុល ប៊ុនថន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន)
វត្ថុតាងចាប់យក ក្រាមពណ៌សថ្លា ជាសារធាតុញៀនប្រភេទ មេតំហ្វតាមីន ចំនួន០៤កញ្ចប់។
ចំពោះមុខជនសង្ស័យខាងលើ បានសារភាពថា ខ្លួនពិតជាបានជួញដូរគ្រឿងញៀន នៅចំណុចទីតាំងដែលប្រជាពលរដ្ឋបានរាយការណ៍ពិតប្រាកដមែន។
បច្ចុប្បន្នអ្នកប្រើប្រាស់គ្រឿងញៀនខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការសាកសួររយកបក្ខពួក និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ អត្ថបទដោយ៖ cambodia-nation-media