ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន អញ្ជើញអបអរសាទរខួប ២០ឆ្នាំ របស់អង្គការ Transform Cambodia និងជំរុញការកសាងធនធានមនុស្ស

្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ដ្រីស្ដីទី តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី២០ របស់អង្គការ Transform Cambodia ដើម្បីអបអរសាទរចំពោះសមិទ្ធផលក្នុងការជួយកែប្រែអនាគតកុមារក្រីក្រ និងកសាងមូលធនមនុស្សនៅកម្ពុជា។

តាមរយៈរបាយការណ៍ បច្ចុប្បន្នអង្គការកំពុងមើលថែ និងបណ្ដុះបណ្ដាលសិស្ស-និស្សិតចំនួន ២,៤២៧នាក់ លើជំនាញភាសាអង់គ្លេស កុំព្យូទ័រ ជំនាញដឹកនាំ និងបំណិនជីវិត។ កុមារដែលធ្លាប់រស់នៅតាមសហគមន៍ក្រីក្រ និងតំបន់គំនរសំរាមជាច្រើន បានតស៊ូរហូតក្លាយជាធនធានដ៏មានសក្តានុពលក្នុងសង្គម ដូចជា វេជ្ជបណ្ឌិត វិស្វករ មេធាវី ស្ថាបត្យករ និងគ្រូបង្រៀនជាដើម។

្នុងឱកាសនោះ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានផ្ដល់អនុសាសន៍ និងការណែនាំសំខាន់ៗដូចជា៖* បន្ដភាពជាដៃគូ៖ លើកទឹកចិត្តឱ្យអង្គការបន្ដធ្វើជាដៃគូដ៏ល្អជាមួយរាជរដ្ឋាភិបាល ដើម្បីពង្រីកវិសាលភាពជួយដល់កុមារងាយរងគ្រោះ។* ការគាំទ្រពីសប្បុរសជន៖ អំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ឱ្យបន្ដជួយឧបត្ថម្ភគាំទ្រដល់បេសកកម្មរបស់អង្គការ។* សន្ដិសុខ និងកិច្ចសហការ៖ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់នៅតាមទីតាំងអង្គការ និងជំរុញឱ្យក្រសួងអប់រំ បន្ដកិច្ចសហការគាំទ្រដល់បេសកកម្មនេះ។* ស្មារតីកតញ្ញូតាធម៌៖ លើកទឹកចិត្តឱ្យសិស្សដែលទទួលបានជោគជ័យ និងមានការងារធ្វើ ត្រឡប់មកជួយឧបត្ថម្ភ ឬបង្រៀនដោយស្ម័គ្រចិត្តដល់អង្គការវិញ ដើម្បីបន្ដជួយដល់កុមារក្រីក្រជំនាន់ក្រោយ។

ជាចុងក្រោយ ឯកឧត្តមសន្តិបណ្ឌិតបានដកស្រង់ប្រសាសន៍របស់សម្ដេចធិបតី នាយករដ្ឋមន្ដ្រី ដើម្បីដាស់តឿនសិស្សានុសិស្សឱ្យខិតខំរៀនសូត្រថា៖ «ក្ដីស្រមៃ គឺដាក់ទិសដៅដែលយើងចង់ទៅ ហើយក្ដីសង្ឃឹម គឺជាអ្វីដែលជំរុញទឹកចិត្តឱ្យសម្រេចនូវក្ដីស្រមៃ»។










អត្ថបទដោយ៖ cambodia-nation-media