ឯកឧត្តម ហ៊ុន ម៉ានិត ចុះមកសួរសុខទុក្ខ បងប្អូនកងទ័ពជើងទឹក និងគ្រួសារកងទ័ព ដែលកំពុងឈរជើងការពារតាមបណ្តាកោះនានា នៅកងការពារកោះពូលូវ៉ៃលេខ៥ .

 សង្គម
 ០៨ មេសា ២០២៥
 78
ក្នុងឱកាសកម្មវិធីនាថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សាម៉េត ឯកឧត្តម ម៉ាង ស៊ីណេត​ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងសប្បុរសជន និងថ្នាក់ដឹកនាំតាមបណ្តាស្ថាប័ននានា។ ឯកឧត្តម ហ៊ុន ម៉ានិត បានថ្លែងអំណរគុណដល់នាយនាវី នាយនាវីរង និងពលនាវី ដែលបានលះបង់ និងពលីគ្រប់បែបយ៉ាង ទាំងស្មារតី និងកម្លាំងកាយចិត្ត ការពារអធិបតេយ្យ បូរណភាពដែនដី ជាពិសេសចូលរួមចំណែកទប់ស្កាត់បទល្មើសនានាលើសមុទ្រ និងចូលរួមជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះផ្សេងៗ​ រួមទាំងបទល្មើសឆ្លងដែនផងដែរ។ ឆ្លៀតក្នុងឱកាសចុះសួរសុខទុក្ខនេះផងដែរ​ គណៈប្រតិភូ បានពាំនាំនូវសម្ភារៈមួយចំនួន ប្រគល់ជូនកងការពារកោះពូលូវ៉ៃ និងកងការពារកោះតាង សម្រាប់ប្រើប្រាស់ និងអភិវឌ្ឍមូលដ្ឋាន៕

អត្ថបទដោយ៖ cambodia-nation-media