ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យពិភាក្សាលើការងាររៀបចំនិងការប្រព្រឹត្តទៅរបស់នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ

 សង្គម
 ០៧ មេសា ២០២៥
 140
ថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញកិច្ចប្រជុំ ស្តីពីការពិនិត្យ ពិភាក្សាលើការងាររៀបចំនិងការប្រព្រឹត្តទៅរបស់នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ។ ក្នុងអង្គប្រជុំនេះមានការអញ្ជើញចូលរួម លោក ឧត្តមសេនីយ៍ឯក ជុន ថាវៀត ប្រធាននាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ និងអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុការិយាល័យ និងមន្ត្រីទាំងអស់នៃនាយកដ្ឋាន។

អត្ថបទដោយ៖ cambodia-nation-media