សហព័ន្ធខ្មែរកីឡាហាប់គីដូបានរៀបចំប្រារព្ធកម្មវិធីសង្ក្រាន្តរបស់ខ្លួន ដើម្បីអបអរសាទរ! បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងចង់បង្កើតភាពសប្បាយរីករាយជូនសិស្សគុន។ ជាមួយគ្នានោះសហព័ន្ធក៏បានក៏បានប្រគល់វិញ្ញាបណ្ណបត្របញ្ជាក់ការឡើងខ្សែក្រវាត់ផងដែរ។
លោក គួច ហុង ជៀក អនុប្រធានស្តីទីតំណាងលោកឧកញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ បានបញ្ជាក់ថាសកម្មភាពដែលថ្នាក់ដឹកនាំ និងមន្រ្តីនៃសហព័ន្ធខ្មែរកីឡាហាប់គីដូកំពុងធ្វើបានពេលនេះជាផែនការមេ របស់សហព័ន្ធ ដើម្បីសម្រួចទិសដៅអភិវឌ្ឍន៍ វិស័យកីឡាហាប់គីដូ ឱ្យកាន់តែរីកចំរើនបន្ថែមទៀត និងជំរុញឱ្យមានវគ្គបណ្តុះបណ្តាលកីឡាករ-កីឡាការិនី ឱ្យខិតខំហ្វឹកហាត់បង្កើនបច្ចេកទេស ដើម្បីអភិវឌ្ឍន៍សមត្ថភាព ឱ្យកាន់តែល្អប្រសើរ ក្នុងការទទួលបាន ឱកាសក្លាយជាគ្រូបង្គោល នាថ្ងៃអនាគត ។
បើតាមលោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហាប់គីដូ និងជាគ្រូបង្វឹកបាននិយាយថា ការខិតខំប្រឹងប្រែងហ្វឹកហាត់របស់ក្រុមកីឡាករ-កីឡាការិនី ដែលបានចូលរួមវគ្គបណ្តុះបណ្តាល បច្ចេកទេសកីឡាហាប់គីដូនៃកម្រិតនីមួយៗបានបញ្ចប់ទៅតាមកាលកំណត់ ហើយសិស្សគុនឆ្លងកាត់ការហ្វឹកហាត់រយៈពេលត្រូវប្រឡងបញ្ចប់កម្រិតខ្សែក្រវាត់។ ជាលទ្ធផលនាពេលនេះគឺមាន៣ប្រភេទដោយក្នុងនោះ សហព័ន្ធបានប្រគល់លិខិតបញ្ជាក់ ខ្សែក្រវ៉ាត់បៃតង ចំនួន១០នាក់ , វិញ្ញាបនបត្រខ្សែរក្រវ៉ាត់ពណ៍ត្នោតចំនួន៥នាក់ និង សញ្ញាប័ត្រខ្មៅកម្រិត១ដាន់ជូនដល់អត្តពលិក ចំនួន៥នាក់បន្ថែមទៀត។
បន្ថែមពីលើកម្មវិធីតម្លើងខ្សែរក្រវ៉ាត់នេះ សហព័ន្ធខ្មែរកីឡាហាប់គីដូក៍បាន រៀបចំកម្មវិធីសង្រ្កានដល់កីឡាករ កីឡាការិនីទាំងអស់ចូលរួមលេងកម្សាន្តដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ខាងមុខនេះផងដែរ៕